Wednesday, January 31, 2018

ការគណនាផ្ទៃបន្ទប់ដាក់ម៉ាស៊ីនត្រជាក់


ការគណនាសំរាប់ទំហំម៉ាស៊ីត្រជាក់




ម៉ាស៊ីនត្រជាក់  គឺជាឧបករណ៏មួយប្រភេទដែលត្រូវបានគេប្រើប្រាស់វា​   យ៉ាងទូលំទូលាយសំរាប់ផ្តល់ភាពត្រជាក់ទៅដល់ក្នុងបន្ទប់ ការិយាល័យ លំនៅដ្ឋាន ឬកន្លែងនានា    ម៉ាស៊ីនត្រជាក់មានច្រើនប្រភេទ និងច្រើនទំហំ ដោយផ្អែកទៅតាមការផលិតរបស់រោងចក្រដែលបានផលិតមក ​ប្រើទៅតាមទីកន្លែង  និងមាឌនៃ បន្ទប់។​
នៅពេលដែលធ្វើការដំឡើងចាំបាច់ណាស់គឺយើងចង់បានភាពត្រជាក់គ្រប់គ្រាន់ដល់បន្ទប់របស់យើង  ។​  ការធ្វើការគណនាសំរាប់ដាក់ម៉ាស៊ីនត្រជានេះមានការសំខាន់ណាស់ ​ពីព្រោះថាបើយើង ​បានជ្រើសរើសម៉ាស៊ូនត្រជាក់ដែលមានកំលាំង សម្ថភាពធ្វើការដែលផ្តល់ភាពត្រជាក់បានច្រើន គឺយើងច្បាស់ជាប្រឈបមុខនឹងការ ចំណាយលើតំលៃអគ្គិសនីខ្ពស់  ។ តែផ្ទុយមកវិញបើកាលណាយើងធ្វើកលារជ្រើសរើសយក ម៉ាស៊ីនត្រជាក់ដែល តំលៃបង់ថ្លៃអគ្គិសនីទាប  គឺយើងបានភាពត្រជាក់មិនគ្រប់គ្រាន់ដល់បន្ទប់ ។ ដូចនេះសរុបមកយើងត្រូវធ្វើការគណនា អោយបានភាពត្រឹមត្រូវដើម្បីផ្តល់ភាពត្រឹមត្រូវ ដូចខាងក្រោមនេះ៖
ការគណនាសំរាប់ទំហំម៉ាស៊ីត្រជាក់
ការធ្វើការគណនា​មានវិធីសាស្ត្រច្រើនសំរាប់ធ្វើការគណនាផ្ទៃបន្ទប់ សំរាប់ដាក់ម៉ាស៊ីនត្រជាក់​សំរាប់បានភាពត្រជាក់គ្រប់គ្រាន់ដល់
ផ្ទៃបន្ទប់របស់យើង​ អោយបានត្រឹមត្រូវតាមឧទារណ៏ខាងក្រោមនេះ យើងត្រូវតែធ្វើការគណនាកំដៅសរុបនៅក្នុងផ្ទៃបន្ទប់អោយបានត្រឹមត្រូវ  ដោយគិតជា  BTU/hr អ្នកនឹងអាចដាក់កំលាំងសេះរបស់ម៉ាស៊ីនត្រជាក់ បានដោយផ្អែកលើការគណនានេះ ។ការគណនាកំដៅសរុបក្នុងបន្ទប់
  • ធ្វើការវាស់ផ្ទៃបន្ទប់ដែលត្រូវដំឡើងនោះជាមែត្រការ(m2) ​​​  ដោយយកបណ្តោយនៃបន្ទប់ មកគុណនឹង​  ទទឹង បន្ទប់ ពេលឃើញហើយ យកមកគុណនឹង ៧០០ ដើម្បីបាន១មែត្រការេ បីតីយូក្នុងមួយមោង BTU/hr
Example :
 ផ្ទៃបន្ទប់ = 10 meter x 6 meter = 60 m2 (មែត្រការេ)
 Btu/hr = 60 x 700 = 42,000 Btu/hr  
  •     ការគណនាចំនួនមនុស្សដែលនៅក្នុងបន្ទប់នេះ ។ ដែលមនុស្សម្នាក់អាចបញ្ចេញបាន ៥០០BTU/hr
Example : 5 peoples x 500 = 2500 Btu/hr
3
  •  ​​​គណនាកំដៅដែលចេញពីគ្រឿងអគ្គិសនីផ្សេងៗ ដែលមានដូចជាៈ   អំពូល ទូរទស្សន៏ ម៉ាស៊ីនកុំព្យួទ័រ  និងគ្រឿងផ្សេងៗទៀតដែលមាន   មកគុណនឹង មេគុណ ៣.៥​​។​
Example : TV = 100 watt, Computer : 200 watt, lighting : 150 watt ; Total : 450 watt
450 watt x 3.5 = 1575 Btu/hr
  •     សរុបបន្ទុកកំដៅទាំងអស់ខាងលើ
Example : 42,000 Btu/hr + 2,500 Btu/hr + 1,575 Btu/hr = 46,075 Btu/hr
  •    ទំហំនសម៉ាស៊ីនត្រជាក់
ដើម្បីបានទំហំនៃម៉ាស៊ីនត្រជាក់យើងត្រូវយកតំលៃកំដៅសរុបដែលបានពីការគណនាខាងលើមកចែកកំលាំម៉ាស៊ីនត្រជា់ក់ក្នុងមួយសេះដែលជាទូទៅ ១សេះគឺ ៩០០០BTU/hr ។ ​
Example : 46,075 / 9000 = 4.7 hp
  •     នេះជាចំលើយដែលបានមកពីការគណនា ដូចនេះយើងធ្វើការជ្រើសរើសតាមការគណនានេះ ដោយយោងតាមការផលិតវាមិនមានដូចនេះ យើងយក ៥សេះ(5HP) ។

ដើម្បីប្រាកដច្បាស់សូម ធ្វើការទំនាក់ទំនងមកយើងខ្ញុំ ដើម្បីបានភាពត្រឹមត្រូវក្នុងការដំឡើង យ៉ាងត្រឹមត្រូវបំផុត និង សេវាកម្មល្អដែលមានជាង ប្របកដោយមានសមត្ថភាពពិតប្រាកដ តាមទូរសព្ទ័លេខ 015​758554,  www.acs-engineering.blogspot.com, email: acvuthy@gmail.com

សូមអរគុណ

No comments: