Tuesday, January 30, 2018

ពន្យល៉ពាក្យសំខាន់ៗទាក់ទងនិងម៉ាស៊ីនត្រជាក់

និយមន័យ


នៅលើបរិក្ខារត្រជាក់មានពាក្យជាច្រើនត្រូវបានយកមកប្រើប្រាស់ ។ យើងបានរៀបពាក្យទាំងនេះតាមលំដាប់ ព្រមទាំងព្យាយាមពន្យល់ដោយសង្ខេប ។



 -        ម៉ាស៊ីនត្រជាក់ (Ari Conditioner) : ជាឧបករណ៍ដែលក្នុងពេលតែមួយអាចត្រួតពិនិត្យ និង បញ្ជាសីតុណ្ហភាព សំណើម ភាពកខ្វក់ និង ធូលីក្នុងប្រព័ន្ធចែកចាយ ព្រមទាំងចលនាខ្យល់ត្រជាក់ ដើម្បីផាសុខភាពដល់មនុស្ស និង ការប្រើប្រាស់ក្នុងឧស្សាហកម្ម ។
- សម្ពាធដាច់ខាត (Absolute presume) : ជាសម្ពាធអានលើនាឡិកា បូកនឹងសម្ពាធបរិយាកាស ឬ សម្ពាធ  បារ៉ូមែត្រ ដែលបង្ហាញជា (Bar)
-        សីតុណ្ហភាពដាច់ខាត (Absolute Temperature) : ជាសីតុណ្ហភាពដែលថាមពលកម្ដៅទាំងអស់អវត្តមាន ។ សីតុណ្ហភាពដាច់ខាតប្រហែល -273.15 OC ។ សីតុណ្ហភាពនេះ ត្រូវបានគេបង្ហាញជាអង្សាកែនវិន (OK) OK= -273.15 OC
-        ការស្រូប (Absorption) : ជាការទាញយកសមាសធាតុមួយ ឬ ច្រើន ចេញពីល្បាយហ្គាសនៅពេលដែលហ្គាស និង សារធាតុរាវផ្សេងៗត្រូវបានបញ្ចូលទៅក្នុងកុងតាក់ (Contact) ។ ដំណើរការនេះ មានលក្ខណៈជាការផ្លាស់ប្តូរទម្រង់រូបរាង ឬ សណ្ធានគីមីរបស់សមាសធាតុទាំងនោះ ។
-        ប្រព័ន្ធធ្វើស៊ីតកម្មដោយការស្រូបកម្ដៅ (Absorption Refrigerating System) : ជាប្រព័ន្ធដែលធ្វើបំណែនសារធាតុត្រជាក់ ។ ជាធម្មតាប្រព័ន្ធនេះដំណើរការទៅបានដោយ ម៉ាស៊ីនបឺតចំហាយត្រជាក់ហើយកាត់បន្ថយបរិមាណដោយធ្វើការផ្លាស់ប្តូរជាដំណាក់កាល ប្រើស្នប់តូចដើម្បីរុញល្បាយរាវឲ្យដល់សម្ពាធបង្កជាកំណកញើស ធ្វើការចម្រាញ់សារធាតុត្រជាក់ចេញពីអង្គធាតុរាវដែលមានកម្តៅ និង ផ្ទេរចំហាយហ្គាសចេញឆ្ងាយពីកុងដង់ស័រ បន្ទាប់មកបញ្ជូនត្រឡប់វិញនូវអង្គធាតុរាវទៅម៉ាស៊ីនបឺតចំហាយ ។



No comments: